Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Ronaldo បរិចា្ចគទឹកប្រាក់ ៣លានអឺរ៉ូ ដល់ក្លឹបប្រេស៊ីល Chapecoense ដែលធ្លាក់យន្តហោះនៅកូឡុំប៊ី

30-11-2016 11:04

(ម៉ាឌ្រីដ)៖ កីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣លានអឺរ៉ូ ដល់ក្លឹប Chapecoense របស់ប្រេស៊ីល និងគ្រួសារនៃសពរបស់កីឡាករដែលជួបធ្លាក់យន្តហោះនៅប្រទេសកូឡុំប៊ី ថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ។

តាមរយៈសារព័ត៌មាន Talkingbaws បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Real Madrid នៃប្រទេសអេស្ប៉ាញ បានចូលរួមរំលែកទុក្ខ និងបរិច្ចាគផ្ទាល់ខ្លួនភ្លាមៗ ក្រោយទទួលបានដំណឹងដ៏តក់ ស្លុតមួយនេះ ក្នុងនាមអ្នកស្លាប់សុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពដូចគ្នានោះ។

Ronaldo បានសរសេរសាររំលែកទុក្ខនៅលើ Facebook របស់ខ្លួនថា «ពិតជាតក់ស្លុតខ្លាំងណាស់ ដែលហេតុការណ៍ អាក្រក់បានកើតឡើងចំពោះក្រុម Chapecoense។ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃសព និងមិត្តភ័ក្តិរងគ្រោះ ទាំងអស់សម្រាប់ក្លឹប និងកីឡាករប្រេស៊ីលផងដែរ»

សូមរំលឹកថា ជើងហោះហើរ LaMia Airlines Flight 2933 ដែលផ្ទុកអ្នកដំណើរភាគច្រើនជាថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករបាល់ទាត់ក្លឹប Chapecoense បានហោះចេញពីប្រទេសប្រេស៊ីល ហោះត្រង់ទៅប្រទេសកូឡុំប៊ី តែដោយសារតែបញ្ហាអាកាសធាតុ និងបច្ចេកទេសបានធ្វើឲ្យយន្តហោះនេះធ្លាក់ នៅតំបន់ភ្នំ ស្ថិតនៅក្បែរទីក្រុង Medelllin ប្រទេសកូឡុំប៊ី នាម៉ោង ៥៖០០នាទីល្ងាច ម៉ោងក្នុងតំបន់ ស្មើនឹង១១៖៣០នាទីថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបានសម្លាប់មនុស្ស ៧១នាក់ និងនៅរស់រាន្តមានជីវិត ៦នាក់ ក្នុងចំណោម ៧៧នាក់នៅលើយន្តហោះ៕