Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិដេអូបង្ហាញពីក្រុមកីឡាករប្រេស៊ីលថត មុនពេលចេញដំណើរពីប្រេស៉ីលហើយធ្លាក់នៅកូឡុំប៊ី ខណៈព័ត៌មានចុងក្រោយស្លាប់៧១នាក់ របួស៦នាក់ (Video Inside)

30-11-2016 09:28

(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ី បានបញ្ជាក់ព័ត៌មានចុងក្រោយនៃចំនួនអ្នកស្លាប់គឺ ៧១នាក់ និងរបួស៦នាក់ ពោលគឺសរុបទាំងអស់នៅលើ៧៧នាក់ នេះបើយោង តាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update នៅព្រឹកថ្ងៃទី៣០​ ខែវិច្ឆិកានេះ។ 

អ្នកនៅរស់រាន្តមានជីវិតទាំង៦នាក់ ត្រូវបានអាជ្ញាធរបញ្ជាក់អត្តសញ្ញាណឲ្យដឹងថា៖ មានកីឡាករក្លឹប Chapecoense ៣នាក់គឺ Alan Ruschel, Jackson Follmann និង Hélio Neto ព្រមទំាងអ្នកសារព័ត៌មាន លោក Rafael Valmorbida, អ្នកបច្ចេកទេសពីររូប គឺលោក Ximena Suarez និង លោក Erwin Tumiri។

សូមជំរាបថា អាជ្ញាធរកូឡុំប៊ី បានរកឃើញហើយនូវ ប្រអប់ខ្មៅទំាងពីរនៃយន្ដហោះដែលធ្លាក់នេះផងដែរ នឹងបានកំពុងពិនិត្យមើលរកមូលហេតុពិតប្រាកដនៃការធ្លាក់៕