Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីប្រធានរដ្ឋសភាឥណ្ឌា កើតអការៈគ្រុនក្តៅធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសំរាកព្យាបាល នៅឯមន្ទីរពេទ្យជាបន្ទាន់

29-11-2016 17:51

(ញូដេលី)៖ ប្រធានរដ្ឋសភានៃប្រទេសឥណ្ឌាលោកស្រី Sonia Gandhi នៅថ្ងៃអង្គារនេះ ត្រូវបានក្រុម​សង្គ្រោះ​បញ្ជូនទៅកាន់មន្ទីរពេទ្យ Sir Ganga Ram ក្នុងទីក្រុងញូដេលី បន្ទាប់ពីកើតអការៈ​គ្រុនក្តៅខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Indian Express នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ដែរថា នាពេលថ្មីៗនេះ លោកស្រី Gandhi ដែលស្ថិតនៅក្នុងវ័យ៦៩ឆ្នាំ មានសុខភាពកាន់តែ​ទ្រុឌទ្រោមទៅៗដោយកាលពីខែសីហារកន្លងទៅនេះលោកស្រី ត្រូវបានចំណាយពេលជិត​មួយខែ​នៅឯ​មន្ទីរពេទ្យខាងលើផងដែរដើម្បីសម្រាកព្យាបាលជំងឺ ក្រោយពេលដែលបានដួលសន្លប់ក្នុងអំឡុងពេលនៃ​ការជួបប្រជុំគ្នាមួយក្នុងទីក្រុង Varanasi ភាគខាងជើងប្រទេស៕