រូបភាពនៃហេតុការណ៍ធ្លាក់យន្តហោះ ត្រូវបានបង្ហាញ ខណៈក្រុមជួយសង្គ្រោះកំពុងរាយការណ៍ថា មានមនុស្ស៦នាក់នៅមានជីវិត (Photos Inside)
29-11-2016 15:36
(កូឡុំប៊ី)៖ យោងតាមសារព័ត៌មាន BBC បានចេញផ្សាយមុននេះបន្តិចដោយបានបង្ហាញរូបភាពនៃហេតុការណ៍ធ្លាក់យន្តហោះ ខណៈក្រុមជួយសង្គ្រោះ កំពុងជួយសង្គ្រោះជាតិ និងរាយការណ៍ថា មានមនុស្ស៦នាក់នៅមានជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ។
យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។
យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕