(កូឡុំប៊ី)៖ ការប្រកួតបាល់ទាត់ដណើមពានរង្វាន់ South America 2016 ត្រូវបានប្រកាសពន្យារពេលភ្លាមៗ ដោយសារតែក្រុមត្រូវប្រកួត ក្លឹប Champecoense ជួបគ្រោះអកុសលធ្លាក់យន្តនៅក្នុងប្រទេសកូឡុំប៊ី ទីតាំងដែលត្រូវ ប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅមុននេះថា ក្រុមមកពីប្រេស៊ីល Chapecoense ត្រូវធ្វើការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានប្រចាំ តំបន់អាមេរិកឡាទីន Copa Sudamericana 2016 ទល់នឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី។
យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។
អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី។