Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: លោកស្រី ផាក គឺនហេ «ប្រកាសថានឹងលាលែងពីតំណែង» ប៉ុន្តែទុកឱ្យសភាជាអ្នកកំណត់ពីជោគវាសនារបស់លោកស្រី

29-11-2016 13:32

(សេអ៊ូល)៖​ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលកំពុងធ្វើសេចក្ដីថ្លែងការណ៍ដ៏កម្របំផុត​មួយដល់ប្រជាជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានថ្លែងថា «នឹងលាលែងពីតំណែងប្រធានាធិបតី» ប៉ុន្តែទុកឱ្យសភាជាអ្នកសម្រេច ហើយទន្ទឹមគ្នានោះដែរ លោកស្រី អាចចែករំលែកអំណាចខ្លះ ខណៈចលនាទាមទារឱ្យ លោកស្រី ចុះចេញពីមុខតំណែងកំពុងរីក​រាលដាលកាន់តែធំ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយ ជាប់ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាង ត្បូងយ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលកំពុងប្រព្រឹត្តទៅនៅឡើយនោះ លោកស្រី ផាក មិនបានប្រកាសលាលែងពីមុខតំណែងចំៗនោះឡើយ ប៉ុន្តែលោកស្រីត្រូវបាន គេរំពឹងថា អាចនឹង បោះបង់ចោលអំណាចទាំងមូល ឬមួយចំនួនដើម្បីឲ្យគ្រប់គ្នាទទួលយកបាន ប្រសិនបើរដ្ឋសភា អាចធ្វើរកដំណោះស្រាយណាមួយ ដែលអាចទទួលយកបានគ្រប់គ្នា។ បន្ថែមពីនេះទៀត លោកស្រី សុខចិត្តទុកអំណាចឲ្យសភាទាំងមូលសម្រេចជោគវាសនា លោកស្រីទៅចុះ។

គួរបញ្ជាក់ថា ចាប់តាំងពីរឿងអាស្រូវជាមួយមនុស្សជំនិតឈ្មោះ ឆយ ស៊ូលស៊ីល ផ្ទុះឡើង លោកស្រី ផាក បានធ្វើការសូមអភ័យទោសជាសាធារណ ចំនួនពីរលើករួចមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើង នៅតែនំាគ្នាដើរតាមដងផ្លូវធ្វើបាតុកម្មតវ៉ាទាមទារ ឱ្យលោកស្រីចុះ ចេញពីតំណែង ដែលចំនួនអ្នកតវ៉ាបានកើនឡើងរហូតដល់រាប់លាននាក់៕