(បាងកក)៖ កិច្ចប្រជុំសភាថៃនៅថ្ងៃអង្គារនេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ ដោយអង្គសភាទាំងមូលបានសម្រេចថា ព្រះបាទ មហា វ៉ាចរ៉ាឡុងកន គឺជាព្រះមហាក្សត្រថ្មីរបស់ប្រទេសថៃ ដែលត្រូវបានទទួលស្គាល់ដោយស្របច្បាប់ ខណៈព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ នឹងត្រូវធ្វើឡើងបន្ទាប់ពីការយាងត្រឡប់មកវិញ នៃព្រះមហាក្សត្រថ្មី ពីប្រទេសអាល្លឺម៉ង់ ដែលនឹងអាចកើតឡើងនៅចុងសប្តាហ៍នេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងការបិទបញ្ចប់នៃកិច្ចប្រជុំសភា សមាជិករដ្ឋសភាទាំងអស់បានងើបឈរឡើង ហើយស្រែកព្រមៗគ្នាថា «ព្រះអង្គមានព្រះជន្មយ៉ឺនយូរៗ... ព្រះអង្គចូលចម្រើន...»៕