(កូឡុំប៊ី)៖ អភិបាលក្រុង Medellin របស់ប្រទេសកូឡុំប៊ីលោក Federico Gutierrez បានប្រាប់សារព័ត៌មានក្នុងស្រុកថា យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ ប្រេស៊ីលនោះ មានអ្នកជិះសរុបទាំង ពីឡុត សហសេវិក និងកីឡាករសរុប ៨១នាក់ ហើយវាអាចមានមនុស្សនៅរស់រាន្តមានជីវិត បើទោះបីជាយន្តហោះដែលមានជើងហោះហើរ CP-2933 នោះបានធ្លាក់ហើយក៏ដោយ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗ ចេញផ្សាយបន្តបន្ទាប់នៅមុននេះបន្តិច នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់ក្រុមសង្គ្រោះកំពុងបំពេញប្រតិបត្តិការនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្បែរទីក្រុង Medellin នោះនៅឡើយ។
យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។
អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី។
នៅមុននេះបន្តិច យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល ដែលបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា បានធ្លាក់បាត់ទៅហើយ ប៉ុន្តែសម្រាប់ជោគវាសនាអ្នកជិះនៅលើនោះទាំង ៧២នាក់ ប៉ុន្តែនៅពេលនេះត្រូវបានអាជ្ញាធរអះអាងថា បានធ្លាក់នៅក្បែរទីក្រុង Medellin។
យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕
រូបភាពក្រុមកីឡាករប្រេស៊ីល ដែលជិះយន្តហោះមុនពេលធ្លាក់៖