ក្រុមពន្លត់អគ្គិភ័យអ៉ីស្រាអ៊ែល៖ «ភ្លើងឆេះព្រៃត្រូវបានពន្លត់ទាំងស្រុងហើយ បន្ទាប់ពីឆេះបំផ្លាញគិតជាទឹកប្រាក់ប្រមាណ១២០លានដុល្លារ»
27-11-2016 20:09
(អ៉ីស្រាអែល)៖ ភ្លើងឆេះព្រៃដែលបានបង្ករជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អ៉ីស្រាអែល និងតំបន់វេសប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន ព្រមទំាងបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរលត់ទាំងស្រុងហើយ។ នេះបើតាម ក្រុមពន្លត់អគ្គិភ័យ អ៊ីស្រាអ៊ែល ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដែលបានឱ្យដឹងដែរថា ភ្លើងឆេះព្រៃនេះបានកើតឡើងតាំងតែពីថ្ងៃអង្គារ និងក្រោយបានរីករាលដាលទៅ ដល់ទីក្រុង ហៃហ្វា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ខំឱ្យអាជ្ញាធរ ជម្លៀសប្រជាជនរាប់ពាន់នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ក៏ដូចជាបង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ប្រមាណជា ១២០លានដុល្លារ។ រីឯ ប្រទេស បារាំង ក្រិក រុស្ស៊ី តួកគី អេស្ប៉ាញ និងកាណាដា រួមទំាងប៉ាឡេស្ទីនផងនោះ បានបញ្ជូនយន្ដហោះពន្លត់អគ្គិសនីរបស់ខ្លួនទៅ ជួយដល់អាជ្ញាធរអ៉ីស្រាអ៊ែល ក្នុងប្រយុទ្ធតស៊ូនឹងភ្លើងឆេះព្រៃ។
សូមជំរាបថា អាជ្ញាធរអ៉ីស្រាអ៊ែល បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ២៩នាក់ និង៧នាក់ផ្សេងទៀតត្រូវបានសួរ ចម្លើយក្នុងប្រកបខណ្ឌនៃការស៊ើបអង្កេត លើមូលហេតុ ដែលបង្ករឱ្យមានភ្លើងឆេះព្រៃនេះកើតឡើង៕