Update: ពិតជារន្ធត់ណាស់! មនុស្សស្លាប់កើនដល់ ៦៧នាក់ នៅក្នុងគ្រោះថ្នាក់រលំរោងចក្រអគ្គិសនី នៅខេត្តជាំងស៊ី ប្រទេសចិន
24-11-2016 17:06
(ប៉េកាំង)៖ អាជ្ញាធរចិនបានរាយការណ៍បន្តនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា មនុស្សស្លាប់បានកើនឡើងដល់ ៦៧នាក់ហើយ នៅក្នុងហេតុការណ៍រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គិសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ដែលកំពុងដុតដៃដុតជើងក្នុងប្រតិបត្តិការជួយសង្រ្គោះហេតុការណ៍រលំប៉មផលិតថាមពលអគ្គិសនីខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ៧៖០០នាទីព្រឹកនេះ ខណៈមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយដោយឡែកអ្នករងរបួសមួយចំនួនទៀតកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕