(អង់ការ៉ា)៖ ហេតុការណ៍បំផ្ទុះគ្រាប់ដ៏កក្រើកមួយទៀតហើយ បានវាយប្រហារទៅលើអគារដ្ឋាភិបាលមួយកន្លែងនៅក្នុងទីក្រុង Adana ភាគខាងត្បូងប្រទេសតួកគី និងបានផ្តាច់យកជីវិតមនុស្សចំនួនពីរនាក់ ខណៈមនុស្ស ១៦នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ។ នេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគី ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការវាយប្រហារខាងលើដែលត្រូវគេសង្ស័យថាជាទង្វើរបស់ក្រុមភេរវករ បានបង្កឡើងចេញពីរថយន្តមួយគ្រឿងនៅក្នុងចំណតរថយន្តនៃសាលាក្រុង Adana ហើយវាបានបណ្តាលរថយន្តដទៃទៀ និងអគារសាលាក្រុងដែលនៅក្បែរនោះទទួលរងការខូចខាតមួយចំនួន។ យ៉ាងណាមិញលោកកអភិបាលក្រុង Mahmut Demirtas ដែលកំពុងបំពេញការងារនៅទីនោះពុំបានរងគ្រោះថ្នាក់ដល់ជីវិតឡើយ ប៉ុន្តែជាអកុសល្យលោកបានឲ្យដឹងថា មនុស្សចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិត និង១៦នាក់ផ្សេងទៀតបានទទួលរងបួស ហើយទន្ទឹមគ្នានេះដែរ រថយន្តសង្រ្គោះបន្ទាន់និងមន្រ្តីប៉ូលិសកំពុងតែរួសរាន់ទៅកាន់កន្លែងកើតហេតុ៕
" width="730" />