(ប៉េកាំង)៖ អាជ្ញាធរចិនបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ២២នាក់បាន ស្លាប់បាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាក់រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គីសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ដែលកំពុងដុតដៃដុតជើងក្នុងប្រតិបត្តិការជួយសង្រ្គោះហេតុការណ៍រលំប៉មផលិតថាមពលអគ្គីសនីខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ៧៖០០នាទីព្រឹកនេះ ខណៈ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕