(តូក្យូ)៖ ខេត្តហ្វូគូស៊ីម៉ា ភាគខាងកើតប្រទេសជប៉ុន បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ នៅវេលាម៉ោង ៦៖២៣នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះប៉ុន្តែគេនៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ថាមានការខូចខាត និងមនុស្សរងគ្រោះ ឬក៏អាចកើតមានរលកយក្សស៊ូណាមិ នោះឡើយ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច។
ខេត្តហ្វូគូស៊ីម៉ា ទើបតែបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រកាលពីដើមសប្តាហ៍នេះ ដែលនាំឲ្យមានការភ័យព្រួយយ៉ាងខ្លាំង ចំពោះការកើតមានឡើងនៃរលកយក្សស៊ូណាមិ ដូចកាលពីឆ្នាំខែមីនា ឆ្នាំ២០១១ ដែលកាលណោះបានបណ្តាលឲ្យមនុស្សជិត ២០,០០០នាក់ស្លាប់ និងបាត់ខ្លួន។ សម្រាប់ព័ត៌មានលម្អិតនឹងមានការចេញផ្សាយ នាពេលបន្តិចទៀត៕