Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិមានក្រឹមឡាំង៖ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅលើទីប្រជុំកោះគូរីល​ គួរតែនឹងមិនបំផ្លាញដល់កិច្ចចរចារ សន្តិភាព ជប៉ុន-​រុស្ស៊ី ឡើយ

24-11-2016 00:23

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ខ្លួនពិតជាសង្ឃឹមថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅលើទីប្រជុំកោះ ជម្លោះគូរីល​ គួរតែនឹងមិនបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្សះផ្សាជម្លោះរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ នោះទេ។ នេះបើតាមការឱ្យដឹងពីវិមានក្រឹមឡាំង ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ទីក្រុងមូស្គូ បានដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅលើទីប្រជុំកោះគូរីល ដែលជប៉ុនអះអាងថា ជាដែនកោះរបស់ខ្លួន ត្រូវបានរុស្ស៊ីកាន់កាប់នៅក្រោយ ជប៉ុនចាញ់សង្រ្គាមលោកលើកទី២។ ដោយឡែកជុំវិញបញ្ហានេះដែរ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ដោយខ្លីថា «រុស្ស៊ីមានហេតុផលគ្រប់គ្រាន់ក្នុង ការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ ក៏ប៉ុន្តែទីក្រុងមូស្គូក៏សង្ឃឹមដែរថា វានឹងមិនបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ផ្សះផ្សាជម្លោះរវាងរុស្ស៊ីនិងជប៉ុន ក៏ដូចជាកិច្ចព្រមព្រៀងនៃទំនាក់ទំនងទ្វេភាគី ជាពិសេសគឺវិស័យសេដ្ឋកិច្ច នោះឡើយ»។

សូមជំរាបថា ព័ត៌មានស្ដីពីការដាក់ពង្រាយមីស៊ីលរុស្ស៊ី នៅទីប្រជុំកោះគូរីល ត្រូវបានគេចុះផ្សាយនៅបន្ទាប់ពី រដ្ឋាភិបាលជប៉ុន ប្រកាសនៅតែប្រកាន់ជំហរ ដដែលដោយចាត់ទុក ទីប្រជុំកោះជម្លោះមួយនេះ ជាដែនដីរបស់ ខ្លួន។ ដោយសារតែជម្លោះដែនដី រុស្ស៊ីនិងជប៉ុន ពុំទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាមួយ នឹងគ្នានៅឡើយទេ ខណៈមេដឹកនាំនៃប្រទេសទាំងពីរគ្រោងនឹងជួបពិភាក្សាគ្នា ក្នុងឱកាសនៃការបំពេញដំណើរ ទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀ ពូទីន មកកាន់ប្រទេសជប៉ុននៅខែធ្នូខាងមុននេះ៕