Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ចំនួនអ្នកស្លាប់ដោយសាររថភ្លើងរអិលធ្លាក់ផ្លូវ នៅឥណ្ឌាកើនដល់​១០៤នាក់ និង១៥០នាក់រងរបួស

20-11-2016 23:00

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១០៤នាក់ បានស្លាប់នៅក្នុងហេតុការណ៍រថភ្លើង​រអិលធ្លាក់ផ្លូវ នៅភាគខាងជើងនៃ រដ្ឋអ៊ូតាប្រាដែស (Uttar Pradesh) ខណៈមនុស្សច្រើនជាង១៥០នាក់ ផ្សេងទៀតបានរងបួស។ នេះបើតាមការចេញផ្សាយ ដោយ​សារព័ត៌មាន Bloomberg នៅមុននេះបន្តិចនា​យប់ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹង​ថាគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនេះ បានកើតឡើងនៅចំពេល​អ្នកដំណើរ ភាគច្រើនកំពុង​ដេកលក់ អំឡុងពេល​ធ្វើដំណើរ ឆ្លងកាត់ផ្លូវរថភ្លើង Indore-Patna Express នៅម៉ោងប្រមាណជា៣៖០០នាទី ទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) នៅឯទីក្រុងកាន់ពួរ (Kanpur) នៃភាគខាងជើងរដ្ឋ អ៊ូតាប្រាដែស។ តែព្រមពេលជាមួយគ្នា មូលហេតុនៃបង្ករឱ្យមានគ្រោះ​ថ្នាក់ពុំទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ។

សូមជំរាបថា គ្រោះថ្នាក់រថភ្លើងតែងតែកើតឡើងជាញឹកញាប់នៅឥណ្ឌា ជាទីដែលបរិក្ខាផ្លូវដែកមួយផ្នែកធំ ចាស់ហួសសម័យ និងមានប្រជាជនឥណ្ឌា ២៣លាននាក់ ប្រើប្រាស់មធ្យោបាយធ្វើដំណើរ​តាមរថភ្លើងក្នុងមួយថ្ងៃៗ៕