(ព្រុចសែល)៖ សមាគមឧស្សាហកម្មផលិតរថយន្តអឺរ៉ុប ACEA បានចេញផ្សាយទិន្នន័យមួយដោយបង្ហាញថាការលក់រថយន្ដនៅក្នុងទីផ្សារអឺរ៉ុប របស់ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង Hyundai និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន Kia Motors Corp បានកើនឡើងខ្ពស់លើសកំណត់ត្រានៅឆ្នាំ២០១៦នេះ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមទិន្នន័យ ACEA ការលក់របស់ក្រុមហ៊ុន Hyundai និង Kia Motors នៅក្នុងទីផ្សារសហភាពអឺរ៉ុបបានកើនឡើងខ្ពស់ដល់កំណត់ត្រាថ្មីមួយគឺ ៧៧៩,១១៥គ្រឿងគិតត្រឹម ១០ខែដំបូងនៅឆ្នាំ២០១៦នេះ ខណៈការលក់រថយន្ដម៉ូដែលជាច្រើននៃក្រុមហ៊ុន Hyundai កើនឡើង ៨.៦ភាគរយ ឬស្មើនឹង ៤១៥,៣៦០គ្រឿងនៅក្នុងមួយឆ្នាំ និង ១៣.៨ ភាគរយ ឬក៏ ៣៦៣,៧៥៥គ្រឿងសម្រាប់ក្រុមហ៊ុន Kia Motors គិតត្រឹមរយៈពេលដូចគ្នា។
គួរបញ្ជាក់ថាបើតាមទិន្នន័យ ACEA ដដែលការលក់រថយន្ដម៉ូឌែលថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ដ កូរ៉េខាងត្បូងទំាងពីរនៅទីផ្សារសហភាពអឺរ៉ុប ក៏បានកើនឡើង ៧.២ភាគរយផងដែរដល់ទៅ ១២,៣៥លានគ្រឿងនៅរយៈពេល ១០ខែដំបូងនៅឆ្នាំ២០១៦៕