(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនTwitter លោក Jack Dorsey បានសម្ដែងការសោកស្ដាយនិងសូមទោសជាខ្លាំងចំពោះការដែលប្រព័ន្ធសេវាកម្ម microblogging របស់ខ្លួនបានអនុញ្ញាតឱ្យមានការបង្ហោះការផ្សព្វផ្សាយគាំទ្រដល់ក្រុមអ្នករើសអើងជនជាតិស្បែកខ្មៅ ឬគេស្គាល់នៅលើ Twitter ថា @NEW_ORDER_1488"។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Jack Dorsey បានសសេរនៅលើ Twitter ផ្ទាល់ខ្លួនថា «យើងបានប្រព្រឹត្តិកំហុស ហើយយើងពិតជាសូមទោស ដែលប្រព័ន្ធស្វ័យប្រវត្តិរបស់យើង បានអនុញ្ញាតឱ្យមានការផ្សព្វផ្សាយបំផុសបំផុតឲ្យមានការរើសអើងជាតិសាសន៍ ផ្ទុយទៅនឹងគោលនយោបាយរបស់យើង ក៏ប៉ុន្តែយើងបានកែតម្រូវនិងជួសជុលប្រព័ន្ធនេះរួចហើយ»។
គួរបញ្ជាក់ថាគោលនយោបាយផ្សព្វផ្សាយនៅលើ Twitter គឺហាមដាច់ខាតចំពោះការផ្សព្វផ្សាយទំាងឡាយណាដែលជួយជម្រុញការរើសអើងប្រឆំាងនឹង ជាតិសាសន៍ ពណ៌សម្បុរ សាសនា ជនជាតិដើមភាគតិច រួមទាំងការរើសអើងផ្លូវភេទជាដើម។ សម្រាប់ក្រុមខាងលើនេះកន្លងមកបានធ្វើការផ្សព្វផ្សាយថា សហរដ្ឋអាមេរិកត្រូវ បានបង្កើតឡើងដោយជនជាតិស្បែកខ្មៅ៕