(ប៉េកាំង)៖ អ្នកសារព័ត៌មានរបស់ BBC មួយរូបត្រូវបានគេរារាំងមិនឲ្យធ្វើការជួបសន្ទនា ជាមួយនឹងស្រ្តីម្នាក់ដែលកំពុងឈរឈ្មោះ ជាបេក្ខភាពតំណាងរាស្រ្តឯករាជ្យ នៅក្នុងការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៃប្រទេសចិន ដែលនឹងប្រពឹ្រត្តទៅនាដើមឆ្នាំ២០១៧ ឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅពេលដែលលោក John Sudworth អ្នកសារព័ត៌មានទូរទស្សន៍ BBC បានធ្វើដំណើរទៅកាន់លំនៅឋានរបស់ស្រ្តីខាងលើ មនុស្សមួយក្រុមមានគ្នាជិត ៣០នាក់ ដែលគេមិនបានដឹងច្បាស់ថា ជាប៉ូលិស ឬក្រុមណាឲ្យប្រាកដនោះ បាននាំគ្នាឈរព័ទ្ធជុំវិញនៅខាងមុខមាត់ទ្វារចូលដើម្បីរារាំងមិនឲ្យលោក Sudworth ចូលទៅជួបស្រ្តីម្នាក់នោះឡើយ ហើយថែមទាំងបានព្យាយាមមិនឲ្យមានការថតយកវីដេអូ និងបានបណ្តេញអ្នកសារព័ត៌មាន BBC រូបនេះចាកចេញពីទីនោះទៀតផង៕
ទស្សនាវិដេអូខាងក្រោម៖