Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Shmyhal លាលែងពីតំណែង បន្ទាប់ពីលឺដំណឹងថាត្រូវប្តូរឱ្យទៅធ្វើជារដ្ឋមន្រ្តីការពារជាតិ (Video inside)

16-07-2025 11:52

(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា លោកបានដាក់លិខិតសុំលាលែងពីតំណែង ខណៈការរុះរើរដ្ឋាភិបាលអាចនឹងធ្វើឡើងក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥។

កាលពីថ្ងៃចន្ទ ប្រធានាធិបតី​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកនឹងតែងតាំងឧបនាយករដ្ឋមន្រ្តីទីមួយ គឺលោកស្រី Yulia Svyrydenko ឱ្យមកកាន់តំណែងជំនួសលោក Shmyhal ហើយលោក Shmyhal អាចទៅធ្វើជារដ្ឋមន្រ្តីការពារជាតិរបស់អ៊ុយក្រែនវិញ។ លោក ហ្សេលេនស្គី បញ្ជាក់ថានឹងមានការរៀបចំរដ្ឋាភិបាលថ្មី ហើយសភានឹងបោះឆ្នោតលើបេក្ខភាពលោកស្រី Svyrydenko នាចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោក Shmyhal បានធ្វើជានាយករដ្ឋមន្រ្តីអ៊ុយក្រែន តាំងឆ្នាំ ២០២០ ពោលគឺមុនសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង។ នេះគឺការផ្លាស់ប្តូរដ៏ធំ នៅគ្រាដែលកងកម្លាំងរុស្ស៉ី បន្តការវាយលុកនៅភាគខាងកើតអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីសន្តិភាព ស្ថិតនៅក្នុងភាពស្រពិចស្រពិល៕