Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ ថាគ្មានទេកិច្ចចរចានុយក្លេអ៊ែរ បើអាមេរិកនៅតែទទូចឱ្យខ្លួន ឈប់ចម្រាញ់សារធាតុអ៊ុយរ៉ាញូម (Video inside)

15-07-2025 15:08

(តេហេរ៉ង់)៖ អ៉ីរ៉ង់ បានលើកឡើងនៅថ្ងៃចន្ទ ទី១៤ ខែកក្កដាថា នឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Ali Velayati ទីប្រឹក្សានៃមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei ត្រូវបានសារព័ត៌មានរដ្ឋ IRNA ដកស្រង់សម្តីដែលគូសបញ្ជាក់ថា «បើកិច្ចចរចាតម្រូវឱ្យមានលក្ខខណ្ឌ ឈប់ចម្រាញ់សារធាតុអ៊ុយរ៉ាញូម នោះវានឹងមិនកើតឡើងឡើយ»។ រីឯអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា «សម្រាប់ពេលនេះ មិនទាន់មានកាលបរិច្ឆេទ ពេលវេលា ឬទីតាំងជាក់លាក់ណាមួយ ត្រូវបានកំណត់ទាក់ទងនឹងបញ្ហានេះទេ»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ បានរៀបចំកិច្ចចរចាដោយប្រយោលជាច្រើនជុំ ដើម្បីស្វែងរកកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ប៉ុន្តែអ៉ីស្រាអែល បានធ្វើឱ្យកិច្ចពិភាក្សានោះត្រូវលុបចោល ដោយសារតែសង្រ្គាមរយៈពេល ១២ថ្ងៃ៕