Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាណឺម៉ាក៖ ការគំរាមដំឡើងពន្ធរបស់អាមេរិកលើ EU «ពិតជាមិនអាចទទួលយកបានឡើយ» (Video inside)

14-07-2025 20:54

(ព្រុចសែល)៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ឡាស ឡូក រ៉ាសមូសេន (Lars Lokke Rasmussen) បានថ្កោលទោសការគំរាមកំហែងរបស់រដ្ឋបាលលោក ត្រាំ ដែលនឹងដំឡើងពន្ធ ៣០ភាគរយលើការនាំចេញរបស់សហភាពអឺរ៉ុប (EU) ដោយចាត់ទុកថា «ពិតជាមិនអាចទទួលយកបានឡើយ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥។

ការថ្កោលទោសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងសន្និសីទសារព័ត៌មានរួម ជាមួយប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វកូវិក (Maros Sefcovic) នៅទីក្រុងព្រុចសែល នៅថ្ងៃចន្ទនេះ៕