(ហ្វីលីពិន)៖ រថយន្ត Ford Everest របស់ក្រុមហ៊ុនអាមេរិក មិនត្រឹមតែផលិតឡើងជាមួយនិងរូបរាងស្រស់ស្អាត រឹងមាំ ហើយបំពាក់បច្ចេកវិទ្យាទំនើបៗសម្រាប់ជួយឲ្យការបើកកាន់តែមានភាពស្រួល និងសុវត្ថិភាពខ្ពស់នោះឡើយ តែក៏មានបំពាក់បច្ចេកវិទ្យាទំនើបជួយឲ្យ ការបើកបរលើផ្លូវមានស្ថានភាពលំបាកដូចជា ខ្សាច់ ភក់ ថ្ម និងក្នុងទឹកជម្រៅ ៨តឹក ប្រកបដោយភាពងាយស្រួលផងដែរ។
ដើម្បីបានជ្រាបច្បាស់ពីបច្ចេកវិទ្យា និងភាពអស្ចារ្យរបស់រយន្ត Ford នេះ ក្រុមអ្នកព័ត៌មានមកពីប្រទេសជាច្រើនមានដូចជា កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពិន ចិន តៃវ៉ាន់ អូស្ត្រាលី ឥណ្ឌា និងកូរ៉េខាងត្បូងជាដើមនោះ ត្រូវបានក្រុមហ៊ុន Ford អញ្ជើញឲ្យ បើកសាកល្បងដោយផ្ទាល់ជាមួយនិងរថយន្តជាច្រើនប្រភេទ ដែលសុទ្ធសឹងជាប្រភេទរថយន្តទំនើបៗ រយៈពេលពីរថ្ងៃនៅតាមដងវិថីនា នានៅក្នុងប្រទេសហ្វីលីពិន។
ចាប់ពីថ្ងៃទី១៤-១៥ ខែវចិឆ្ឆិកា រថយន្តចំនួនបួនប្រភេទគឺ Ford Everest, Ford Explorer, Ford Escape និង Ford Ecosport។
រថយន្តទាំង ៤ប្រភេទនេះ សុទ្ធតែជាប្រភេទរថយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើប ផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នកបើក និងបើកបរប្រកប ដោយសុវត្ថិភាព ប៉ុន្តែមានសមត្ថភាពបើកបរលើផ្លូវខុសគ្នា។ សម្រាប់ប្រភេទ Escape និង Ecosport ជាប្រភេទរថយន្តមានទំហំតូចល្មម ដែលអាចធ្វើដំណើរនៅលើដងផ្លូវ មានសភាពងាយស្រួល ជាពិសេសសាកសមសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង ឬទីប្រជុំជន។ ដោយសារតែភាពតូចច្រឡឹង រថយន្តទាំងពីរប្រភេទនេះ អាចបំលាស់ទីបានដោយងាយស្រួលនៅផ្លូវមានសភាពតូចចង្អៀត ឬមានចរា ចរណ៍កកកុញខ្លាំង។
ដោយឡែកសម្រាប់ប្រភេទ Everest និង Explorer ងាយស្រួលសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ ឬត្រូវធ្វើដំណើរទៅកាន់តែទីកន្លែង ដែលផ្លូវមានសភាពលំបាក។ ប៉ុន្តែវាក៏អាចប្រើប្រាស់នៅក្នុងទីក្រុង ឬទីប្រជុំជនបានផងដែរ។
តាមរយៈការបើកបរដោយផ្ទាល់នៅតាមទីក្រុង និងទីប្រជុំជន ក្នុងប្រទេសហ្វីលីពិន ក្រុមអ្នកព័ត៌មានមកពីបណ្តាប្រទេសនានា សុទ្ធតែបានលើកឡើងថាលើរថយន្ត Ford ប្រភេទ Escape និង Ecosport ពិតជាមានភាពងាយស្រួល ដោយអាចឲ្យពួកគេបត់បែនតាមដង ផ្លូវបានយ៉ាងងាយស្រួលបើទោះបីផ្លូវ នៅក្នុងក្រុងមានការបន់បែនច្រើន ហើយកកកុញដោយការធ្វើចរាចរណ៍យ៉ាងណាក្តី។ រថយន្តទាំង ពីរប្រភេទនេះ ក៏អាចធ្វើកម្សាន្ត ទៅតាមរមណីយដ្ឋានតាមបណ្តាខេត្តឆ្ងាយៗផងដែរ តែទាមទារឲ្យមានសភាពផ្លូវងាយស្រួល ដោយសារតែរថយន្តទាំងពីរប្រភេទនេះ រៀងទាបបន្តិច ដូច្នេះបើផ្លូវមានសភាពលំបាកមិនបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរនោះឡើយ។
ក្រុមអ្នកព័ត៌មានកាន់តែមានស្ងប់ស្ងែងខ្លាំងថែមទៀត ជាមួយប្រភេទរថយន្ត Ford Everest និង Ford Explorer ដោយសារតែរថយន្ត ទាំងពីរប្រភេទនេះ ជាប្រភេទរថយន្តលំដាប់ខ្ពស់មានបច្ចេកវិទ្យាទំនើប ហើយមានសភាពរឹងមាំផងដែរ។ រថយន្តទាំងពីរប្រភេទអាចធ្វើដំណើរបានលើស្ថានភាពផ្លូវ ដែលមានសភាពលំបាកខ្លាំង។
ជាពិសេសរថយន្ត Ford Everest អាចឆ្លងកាត់ផ្លូវខ្សាច់ ភក់ និងថ្ម ជាមួយនិងបច្ចេកវិទ្យាខ្ពស់ ដែលអនុញ្ញាតឲ្យអ្នកបើកបរផ្លាស់ប្តូរលក្ខខណ្ឌ នៅពេលពួកគេបើកបរនៅលើផ្លូវ ដែលមានខ្សាច់ ភក់ និងថ្មជាដើមនោះ។ និយាយជារួមរថយន្តប្រភេទ Everest និង Explorer ត្រូវបានផលិតឡើងជាមួយនិងប្រណិតភាព ហើយប្រើប្រាស់សុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត។
រថយន្តទាំងពីរប្រភេទនេះ មានទម្ងន់ធ្ងន់ ដែលជួយឲ្យការបើកបរមានលំនឹងល្អ ទោះបីត្រូវបើកក្នុងល្បឿន ក៏ដោយ។ ប្រព័ន្ធចង្កូត មានសភាពងាយស្រួលក្នុងបំលាស់ទីរថយន្ត បើទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវក៏ដោយនោះ។
រថយន្តទាំង ៤ប្រភេទខាងលើ ក៏មានប្រើបច្ចេកវិទ្យា ផ្តល់សញ្ញានៅជុំវិញរថយន្តផងដែរ (Censor System)។ ប្រព័ន្ធនេះ គឺគេអាចកំណត់គម្លាតនៅជុំវិញរថយន្ត សម្រាប់ផ្តល់ដំណឹងនៅពេលមានរថយន្តមកក្បែរ ឬយើងបើកបររថយន្តកៀកហ្នឹងរបស់អ្វីមួយ វានឹងលោតជាសំលេងផ្តល់សញ្ញាភ្លាម។ ប្រព័ន្ធនេះជួយការពារឲ្យអ្នកបើកបរបើករថយន្តទៅប៉ះពារនឹងរបស់អ្វី ឬប៉ះទង្គិចជាមួយរថយន្តដទៃ នាំឲ្យខូចរថយន្ត។
សម្រាប់ Everest និង Explorer គឺមានប្រព័ន្ធទំនើបៗជាច្រើនទៀត ដូចជាការប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ ប្រព័ន្ធចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ ប្រព័ន្ធកំណត់រថយន្តឲ្យបើកក្នុងគន្លងផ្លូវដោយស្វ័យប្រវត្តិ ប្រព័ន្ធកំណត់លក្ខខណ្ឌ ក្នុងរថយន្តដូចជាការកំណត់សីតុណ្ហ ភាពជាសារសំឡេងជាដើម។ ប្រភេទរថយន្តទាំងពីរនេះ សុទ្ធតែមានការបំពាក់ប្រព័ន្ធជួយឲ្យអស់ប្រេងឥន្ធនៈតិចផងដែរ៕