Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអគ្គរដ្ឋទូតអាមេរិកម្នាក់ អះអាងថា ខ្លួនត្រូវបានគេហាមមិនឱ្យចូលជាន់ទឹកដីរុស្ស៊ី

14-11-2016 01:32

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តហាមមិនឱ្យ លោក Michael McFaul ជាអតីតអគ្គរដ្ឋទូតអាមេរិក ប្រចាំទីមូស្គូ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ចូលក្នុងប្រទេសរបស់ខ្លួន ហើយដែលការហាមឃាត់ នេះអាចជាការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន ចំពោះការហាមមិនឱ្យក្រុមមន្ត្រីរុស្ស៊ីចូលក្នុងទឹកដីសហរដ្ឋ អាមេរិក។ នេះបើយោងតាមលោក McFaul និងប្រភពជាច្រើនពីក្រសួងការបរទេសរុស្ស៊ីដែលចុះផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Michael McFaul ជាអតីតអគ្គរដ្ឋទូតអាមេរិក ប្រចំាទីកក្រុង មូស្គូ ពីឆ្នាំ២០១២ដល់ឆ្នំា ២០១៤ បានឱ្យដឹងថា លោកត្រូវបានគេហាមឃាត់ នៅពេលស្នើសុំទិដ្ឋាការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។ លោក McFaul បានលើកឡើងនៅលើបណ្ដាញទំនាក់សង្គមយ៉ាងដូច្នេះថា« ខ្ញុំមានមិត្តភក្តិជាច្រើននៅរុស្ស៊ី។ ខ្ញុំពិតជាសោកស្ដាយណាស់ចំពោះការសម្រេចចិត្តនេះ ដែលនឹងអាចផ្ដល់ការលំបាកក្នុងការទំនាក់ទំនង ហើយម្យ៉ាងវិញខ្ញុំត្រូវបានគេជូនដំណឹងថា ខ្ញុំត្រូវបានហាមឃាត់មិនឱ្យចូលរុស្ស៊ី គឺដោយសារខ្ញុំគាំទ្រលោកអូបាម៉ា»។

ប៉ុន្តែយ៉ាងណាក៏ដោយ ខាងក្រសួងការបទេសរុស្ស៊ី បានអះអាងថា ការហាមឃាត់ លោក McFaul គឺមិនមែន ក្រោមហេតុផលលោកគាំទ្រលោក អូបាម៉ា ឡើយ តែដោយសារតែលោកបានចូលរួមសកម្មភាពធ្វើឱ្យប៉ះពាល់ ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការធ្វើយុទ្ធនាការដាក់សម្ពាធលើរុស្ស៊ី៕