Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាតុកម្មប្រឆាំងប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រាលដាល​មកដល់ទ្វីបអឺរ៉ុប !

12-11-2016 23:24

(អាល្លឺម៉ង់)៖ ក្រុមបាតុករប្រមាណជាង៣០០នាក់ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ បានប្រមូលផ្តុំគ្នានៅតំបន់ Brandenburg Gate នៅក្បែរស្ថានទូតអាមេរិក នៅក្នុងទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកទី៤៥ គឺលោក ដូណាល់ ត្រាំ។  

ការប្រកាសប្រមូលផ្តុំគ្នា ធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅអាល្លឺម៉ង់នាពេលនេះ ធ្វើឡើបន្ទាប់ពីបាតុកម្មដ៏កក្រើកកំពុង ផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនរាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន បានដង្ហែរក្បួនដើម្បីធ្វើការតវ៉ាប្រឆាំង នឹងការជាប់ឆ្នោតជាប្រធានាធិបតី ដោយស្របច្បាប់របស់លោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋធំៗជាច្រើនរួមមាន New York, Washington, Miami, Florida, Iowa, Texas, Georgia, Connecticut, Orlando, Illinios, Massachusetts, North Carolina, Tennessee, Ohio, Colorado, និង Nebraska។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងមាតាគោរពសិទ្ធិមនុស្សលើលោក បាននឹងកំពុងផ្ទុះបាតុកម្មដ៏ កក្រើកជាង១០រដ្ឋនៅទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបាន​ប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់៕