ប្រទេសបិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោកកំពុងផ្ទុះបាតុកម្មដ៏កក្រើកទូទាំងប្រទេស ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានកម្លាំងប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់ (New Video inside)
12-11-2016 12:17
(វ៉ាស៊ីនតោន)៖ នៅថ្ងៃទីបួននេះបាតុកម្មដ៏កក្រើកកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនរាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន បានដង្ហែរក្បួនដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតជាប្រធានាធិបតីដោយស្របច្បាប់របស់លោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋធំៗជាច្រើនរួមមាន New York, Miami, Florida, Iowa, Texas, Georgia, Connecticut, Orlando, Illinios, Massachusetts, North Carolina, Tennessee, Ohio, Colorado, និង Nebraska។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងមាតាគោរពសិទ្ធិមនុស្សលើលោក បាននឹងកំពុង ផ្ទុះបាតុកម្មដ៏កក្រើកជាង១០រដ្ឋនៅទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់។
បាតុករទាំងឡាយដែលបាននាំគ្នាបាតុកម្មនៅតាមបណ្តារដ្ឋខាងលើ សុទ្ធតែជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយនៅពេលដែលបានចាញ់ឆ្នោតគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ពួកគេមិនសុខចិត្តក៏បានបំផុសបំផុលគ្នា ធ្វើការបាតុកម្ម នៅទូទាំងប្រទេសបែបនេះតែម្តងទៅ ដោយនៅទីក្រុង Portland នៃរដ្ឋ Oregon និង ទីក្រុង Los Angeles នៃរដ្ឋ Carlifonia កាលពីម្សិលមិញនេះ បាតុកម្មអហិង្សាបានផ្ទុះជាអំពើហិង្សាវាយ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈបំពានច្បាប់ឡើង ហើយខណៈនោះដែរក្រុមប៉ូលិសប្រចាំទីក្រុងទាំងពីរ ក៏បានធ្វើការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃទៅលើក្រុមបាតុករ និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន២២៦នាក់ផងដែរ៕