(អាមេរិក)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយបានឲ្យដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានរៀបចំរដ្ឋមន្ត្រីក្រសួងមួយចំនួន និងមន្ត្រីកំពូលៗយោធាដែលនឹងឡើងកាន់តំណែងនាពេលខាងមុខនេះ។
ខាងក្រោមនេះជារដ្ឋមន្ត្រីក្រសួងមួយចំនួន និងមន្ត្រីកំពូលៗយោធាដែលនឹងឡើងកាន់តំណែងនៅក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ៖
១៖ លោក Newt Gingrich អតីតប្រធានរដ្ឋសភាអាមេរិក នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជំនួសលោក ចន ឃើរី ដែលផុតអាណត្តិ
២៖ អភិបាលទីក្រុងញូយ៉ក លោក Rudy Giuliani នឹងឡើងកាន់តំណែងអគ្គមបញ្ជាការកំពូលកងទ័ព
៣៖ ឧត្តមសេនីយ៍ចូលនិវត្តន៍លោក Micahel Flynn នឹងឡើងកាន់តំណងជារដ្ឋមន្ត្រីការពារជាតិ ឬក៏អាចធ្វើជាប្រធានទីប្រឹក្សាសន្តិសុខជាតិ
៤៖ លោក Reince Priebus ប្រធានគណកម្មាធិការជាតិនៃគណបក្សសាធារណដ្ឋ (RNC) នឹងឡើងកាន់តំណែងជាប្រធានសេតវិមានអាមេរិក
៥៖ មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុក្នុងយុទ្ធនាការបោះឆ្នោតលោក ត្រាំ លោក Steve Mnuchin នឹងក្លាយជា រដ្ឋមន្ត្រីរតនាគារជាតិ
៦៖ លោក Lew Eisenber ប្រធានហិរញ្ញវត្ថុរបស់ RNC នឹងកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្ម។
ដោយឡែកសម្រាប់តំណែងមន្ត្រីសំខាន់ៗមួយចំនួនទៀត នឹងមានការប្រកាសឈ្មោះនៅពេលឆាប់ៗខាងមុខ៕