(ញូយ៉ក)៖ យោងតាមទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតបង្គួរ ៦.២រ៉ិចទ័រ បានវាយប្រហារភាគតំបន់ អ៊ីស៊ីណូម៉ាគី (Ishinomaki) ភាគឦសានប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា នេះ ប៉ុន្តែគេនៅពុំទាន់ទទួលបានព័ត៌មានថាវាបានបង្កផលប៉ះពាល់អ្វីខ្លះនៅឡើយទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
USGS បានឲ្យដឹងទៀតថាគ្រោះរញ្ជួយដីខាងលើនេះបានញ័រចេញពីក្នុងជម្រៅដី ៤៤.៨៣គីឡូម៉ែត្រ ដែលជាកម្រិតបង្គួរមួយ។ ព័ត៌មានលម្អិតជុំវិញការខូចខាត ឬក៏ចំនួនមនុស្សដែលអាចរងគ្រោះថ្នាក់ក្នុងករណីរញ្ជួយដីនេះនឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕