Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: កម្លាំងប៉ូលិសអាមេរិកបង្ក្រាបយ៉ាងសាហាវ និងចាប់ខ្លួនកើនឡើងដល់២២៥នាក់ ដោយបាតុករប្រើហឹង្សាបំផ្លិចបំផ្លាញរថយន្ត, អគារ និងទ្រព្យសម្បត្តិតាមផ្លូវទាំងបំពានច្បាប់ (New Video inside)

12-11-2016 08:17

(អាមេរិក)៖ ក្រុមបាតុកររាប់ពាន់នាក់ដែលគាំទ្រលោកស្រី គ្លីនតុន ដែលចាញ់ឆ្នោតលោក ដូណាល់ ត្រាំ បាននាំគ្នាធ្វើបាតុកម្មអស់រយៈពេល៤ថ្ងៃហើយ រហូតដល់ពេលនេះ ឈានដល់ប្រើហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ៖ រួមមានរថយន្ត, អគារ និងទ្រព្យសម្បត្តិតាមដងផ្លូវទាំងបំពានច្បាប់ ត្រូវបានកម្លាំងប៉ូលិស សហរដ្ឋអាមេរិកបង្ក្រាបដោយផ្ទុះអាវុធ និងបាញ់គ្រាប់បែកផ្សែង ដើម្បីបំបែក នឹងឈានដល់ការចាប់ខ្លួនបាតុករ នៅតាមបណ្តារដ្ឋនានារហូតដល់ចំនួន២២៥នាក់ ដោយនៅក្នុងនោះមាន១៨៥នាក់ ចាប់ខ្លួននៅទីក្រុង Los Angeles នេះបើយោងតាមសារព័ត៌មាន Washingtonpost ចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ (ទស្សនាវិដេអូខាងក្រោម)

សូមជំរាបថា នៅថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ កម្លាំងប៉ូលិសទីក្រុង Los Angles សហរដ្ឋអាមេរិក បានធ្វើការបង្រ្កាប និងឃាត់ខ្លួន បាតុករចំនួន១៨៥នាក់ និងរបួស៥នាក់ ដែលជនទាំងអស់នោះសុទ្ធតែ ជាអ្នកគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយមិនសុខចិត្តនឹងភាពបរាជ័យរបស់បក្សខ្លួន ក៏បានធ្វើបាតុកម្មបំពានច្បាប់​ដើម្បីប្រឆាំងតវ៉ានឹង​ការឈ្នះឆ្នោត​របស់លោក ដូណាល់ ត្រាំ ដែលក្រោយមកបានផ្ទុះ​ជាអំពើហិង្សាយ៉ាង​សាហាវព្រៃផ្សៃឡើង ខណៈទ្រព្យសម្បត្តិសាធារណៈ​ជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNN នៅយប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចំណែកប៉ូលិសប្រចាំទីក្រុង Portland បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនអ្នកតវ៉ាយ៉ាងហោចណាស់ចំនួន២៩នាក់ បន្ទាប់ពីបាតុកម្មដែលដំបូង ឡើយបានចាប់ផ្តើមដោយការដើរដង្ហែរក្បួនយ៉ាងស្ងប់ស្ងាត់បានផ្ទុះជាអំពើហិង្សាដ៏កក្រើក ខណៈក្រុមបាតុករបាននាំគ្នាវាយ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អស់ជាច្រើនខ្ទេចខ្ទីគ្មានសល់ និងមួយចំនួនទៀតបានប្រើប្រាស់ដុំថ្ម ព្រមទាំងវត្ថុផ្សេងៗទៀតគប់មកលើ កងកម្លាំងសន្តិសុខអាមេរិកដែលព្យាយាម បង្រ្កាបបាតុកម្មដែលបានប្រែក្លាយជាសាហាវបែបនេះ។ ក្រុមបាតុករទាំងនោះមានគ្នាប្រមាណជាង៤០០០នាក់។

សហរដ្ឋអាមេរិក គឺជាប្រទេសដែលគេដឹងថា បិតាប្រជាធិបតេយ្យ និងកំពូលជាងគេខាងគោរពសិទ្ធិមនុស្ស ហេតុអ្វីបានបាញ់បង្ក្រាបបាតុកម្មយ៉ាងសាហាវដូច្នេះ ? Sic...!