(អាមេរិក)៖ ទស្សនារូបភាព ! កម្លាំងប៉ូលិសសហរដ្ឋអាមេរិក បង្ក្រាបយ៉ាងសាហាវទៅលើបាតុករគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី គ្លីនតុន ដែលក្រុមបាតុករបំពានច្បាប់ទាំងនោះបានប្រើហឹង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ កម្លាំងប៉ូលិសសហរដ្ឋអាមេរិក បានប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជិត២០០នាក់ និងរបួសជាច្រើននាក់ ! នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមបាតុករដែលគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី គ្លីនតុន ត្រូវបានចាប់ខ្លួនកើនឡើងដល់ជិត២០០នាក់ បន្ទាប់ពីក្រុមបាតុករបំពានច្បាប់ទាំងនោះបានប្រើហឹង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ចំណែកប៉ូលិសអាមេរិកបើកប្រតិបត្តិផ្ទុះអាវុធ បង្ក្រាបលើក្រុមបាតុករយ៉ាងសាហាវ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Los Angles Time ចេញផ្សាយភ្លាមៗនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ (សូមមើលវិដេអូខាងក្រោម)
សហរដ្ឋអាមេរិក គឺជាប្រទេសដែលគេដឹងថា បិតាប្រជាធិបតេយ្យ និងកំពូលជាងគេខាងគោរពសិទ្ធិមនុស្ស ហេតុអ្វីបានបាញ់បង្ក្រាបបាតុកម្មយ៉ាងសាហាវដូច្នេះ ? Sic...!