(វ៉ាស៊ីនតោន)៖ កងកម្លាំងប៉ូលិសប្រចាំក្រុង Portland នៃរដ្ឋ Oregon សហរដ្ឋអាមេរិក បានធ្វើការបង្រ្កាបនិងឃាត់ខ្លួន បាតុករចំនួនជិត៣០នាក់ ដែលជនទាំងអស់នោះសុទ្ធតែ ជាអ្នកគាំទ្រគណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយមិនសុខចិត្តនឹងភាពបរាជ័យរបស់បក្សខ្លួន ក៏បានធ្វើការបាតុកម្មបំពានច្បាប់ដើម្បីប្រឆាំងតវ៉ានឹងការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលក្រោយមកបានផ្ទុះជាអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃឡើង ខណៈទ្រព្យសម្បត្តិសាធារណៈជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅយប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទីស្នាក់ប៉ូលិសប្រចាំទីក្រុង Portland បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានចាប់ខ្លួនអ្នកតវ៉ាយ៉ាងហោចណាស់ចំនួន២៩នាក់ បន្ទាប់បាតុកម្មដែលដំបូង ឡើយបានចាប់ដោយការដើរដង្ហែរក្បួនយ៉ាងស្ងប់ស្ងាត់បានផ្ទុះជាអំពើហិង្សាដ៏កក្រើក ខណៈក្រុមបាតុករបាននាំគ្នាវាយ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អស់ជាច្រើនខ្ទេចខ្ទីគ្មានសល់ និងមួយចំនួនទៀតបានប្រើប្រាស់ដុំថ្ម ព្រមទាំងវត្ថុផ្សេងៗទៀតគប់មកលើ កងកម្លាំងសន្តិសុខអាមេរិកដែលព្យាយាម បង្រ្កាបបាតុកម្មដែលបានប្រែក្លាយជាសាហាវបែបនេះ៕