(អាមេរិក)៖ យោងតាមវែបសាយកំពូលមហាសេដ្ឋីអាមេរិកដែលមានលុយលំដាប់ម៉ឺនលាន និងពាន់លានដុល្លារ គឺមានរាប់រយនាក់ឯណោះ ហើយក្នុងនោះសេដ្ឋីលំដាប់កំពូលទាំងបីរូបរួមមាន៖
១. លោក Bill Gate ម្ចាស់ក្រុមហ៊ុន Microsoft មានទឹកប្រាក់ ៨៧.៤ពាន់លានដុល្លារ
២. លោក Warren Buffett អតីតក្មេងរត់ចែកចាយកាសែត មាន ៦០.៧ពាន់លានដុល្លារ
៣. លោក Jeff Bezos បិតាស្ថាបនិកក្រុមហ៊ុន Amazon មាន ៥៦.៦ពាន់លានដុល្លារ។
ងាកទៅមើលលោក Mark Zuckerburge ដែលជាកំពូលមហាសេដ្ឋីប្រាក់ម៉ឺនលានដុល្លារ ទាំងនៅវ័យក្មេង ដោយសារតែភាគជោគជ័យនៃក្រុមហ៊ុន Facebook វិញនោះក៏មានប្រាក់រហូតដល់ ៤២.៨ពាន់លានដុល្លារឈរលេខរៀងទី០៧ នៅសហរដ្ឋអាមេរិក។
ចំពោះលោក ដូណាល់ ត្រាំ មហាសេដ្ឋី និងគ្រោងឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិក នៅដើមឆ្នាំ២០១៧ ខាងមុខនេះត្រូវបានចាត់ទុកជាសេដ្ឋីប្រាក់ពាន់ លានដុល្លារ ឈរលេខរៀងទី១៥៦ ក្នុងតារាងកំពូលមហាសេដ្ឋីដែលស្មើនឹងទឹកប្រាក់ដែលលោកមានទាំងអស់ ៣.៨ពាន់លានដុល្លារ។
សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថា «មិនមែនជាអ្នកប្រជាធិបតេយ្យនោះ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ លោក សម រង្ស៊ី ថែមទាំងបានលើកឡើង ទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ»។
ក្នុងបទសម្ភាសន៍ជាមួយខេមបូឌា ដេលី លោក សម រង្ស៊ី បានបញ្ជាក់ដូច្នេះ «បក្សីដែលមានរោមដូចគ្នា វានៅផ្ដុំជាមួយគ្នា។ លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការរបស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការរបស់កាំភ្លើងបូករួមជាមួយនឹងលុយ។ ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធបិតេយ្យនោះទេ»។
ការហៅលោក ត្រាំ ថាជាជនផ្តាច់ការដោយភ្ជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផង ពីសំណាក់មេបក្សប្រឆាំង នៅកម្ពុជានេះ បានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានប្រតិកម្មខ្លាំងៗផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានគូសបញ្ជាក់ថា សម្តេចនឹងបញ្ជូនសាររិះគន់របស់លោក សម រង្ស៊ី ឲ្យទៅដល់ដៃរបស់លោក ត្រាំ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអាមេរិក ឲ្យកត់ចំណាំទុកនូវពាក្យសម្តីរបស់លោក សម រង្ស៊ី ដែលបានហៅ លោក ត្រាំ ថាជា «ជនផ្តាច់ការ»៕
ខាងក្រោមនេះជារូបភាពអចលនទ្រព្យ, យន្តហោះ, ឡានកប់សេរី, ឧទ្ធម្ភាគចក្រ របស់លោក ដូណាល់ ត្រាំ៖