Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ព្រមាន៖ នឹងមានការសងសឹក «កាន់តែធ្ងន់ធ្ងរ» បើអ៊ីស្រាអែលបន្តវាយប្រហារមកលើខ្លួន, ជំរុញឲ្យអ៊ីរ៉ាក់រារាំងអ៊ីស្រាអែលពីការប្រើប្រាស់ប្រទេសនេះ ប្រឆាំងនឹងខ្លួន (Video inside) (Video inside)

15-06-2025 21:54

(តេអេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមាននៅថ្ងៃអាទិត្យថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនឹង «កាន់តែដាច់ខាត និងធ្ងន់ធ្ងរជាងមុន» ប្រសិនបើអ៊ីស្រាអែលនៅតែបន្តសកម្មភាពអរិភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍បានដកស្រង់សម្តីលោក Pezeshkian ដែលបានបន្ថែមថា រហូតមកទល់ពេលនេះ យោធាអ៊ីរ៉ង់បានឆ្លើយតប «យ៉ាងខ្លាំងក្លា និងសមស្រប»។

ដោយឡែកពីគ្នា លោក Pezeshkian ក៏បានជំរុញឲ្យប្រទេសអ៊ីរ៉ាក់នៅថ្ងៃអាទិត្យនេះ ឲ្យរារាំងអ៊ីស្រាអែលពីការប្រើប្រាស់ដែនអាកាស និងទឹកដីរបស់ខ្លួនដើម្បីបើកការវាយប្រហារមកលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។

យោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian បានថ្លែងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani ថា «យើងសូមសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវតែអនុវត្តការប្រុងប្រយ័ត្ន និងការការពារព្រំដែន និងដែនអាកាសរបស់ខ្លួនឲ្យបានកាន់តែខ្លាំងក្លា ដើម្បីកុំឲ្យទឹកដីអ៊ីរ៉ាក់ត្រូវបានប្រើប្រាស់ដោយមិនត្រឹមត្រូវប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»៕