Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ និងលោក អូបាម៉ា កំពុងជួបពិភាក្សាគ្នា នៅសេតវិមាន ដើម្បីនិយាយអំពីការផ្ទេរអំណាច (Video Inside)

11-11-2016 00:13

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី អូបាម៉ា បាននឹងកំពុងទទួលអ្នកស្នងតំណែងពីរូបលោក គឺលោក ដូណាល់ ត្រាំ នៅឯសេតវិមាន ដើម្បីពិភាក្សាអំពីការផ្ទេរអំណាច នេះបើតាមសារព័ត៌មាន BBC ចុះផ្សាយនាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ ដែលទើបជាប់ឆ្នោត បានសាកសួរប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលស្ថិតក្រោមការដឹកនាំរបស់លោក អូបាម៉ា ហើយបានប្តេជ្ញានឹងរុះរើនូវកេរ្តិ៍ដំណែលរបស់លោក អូបាម៉ា ដែលបានកសាងឡើង។

នៅអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត លោក អូបាម៉ា បានហៅលោក ត្រាំ ថាជាមនុស្ស «មិនមានសមត្ថភាព» ប៉ុន្តែឥឡូវលោកបានលើកទឹកចិត្ត លោកត្រាំវិញ បន្ទាប់ពីលោកត្រាំ បានយកឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន។

មនុស្សរាប់ពាន់នាក់ បានតវ៉ានៅតាមដងផ្លូវនៃទីក្រុងសំខាន់ៗ របស់សហរដ្ឋអាមេរិក ដោយមិនទទួលស្គាល់លោក ត្រាំ ជាប្រធានាធិបតី។

លោក ត្រាំ​ បានធ្វើដំណើរមកពីទីក្រុងញ៉ូវយ៉ក តាមរយៈយន្តហោះឯកជនរបស់លោក ហើយបានចុះចតនៅអាកាសយាន្តដ្ឋាន Reagan National Airport នៅជាយនៃរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបប្រជុំចង្អៀតមួយ ជាមួយនឹងលោក អូបាម៉ា។

ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ ត្រូវបានអមដំណើរដោយភរិយារបស់ខ្លួន គឺលោកស្រី Melania ដែលនឹងធ្វើជំនួបមួយ ជាមួយនឹងស្រ្តីទីមួយ របស់សហរដ្ឋអាមេរិក គឺលោកស្រី Michelle Obama។

លោក ត្រាំ ​បានលើកឡើងថា វិស័យអាទិភាពរបស់លោក ចំពោះការដឹកនាំសហរដ្ឋអាមេរិក គឺស្តារឡើងវិញ នូវវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស និងធ្វើឲ្យមានការកើនឡើងទ្វេរដង នៃវិស័យសេដ្ឋកិច្ចរបស់ខ្លួន៕