Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Trump និងលោក Carney ទាក់ទងគ្នាផ្ទាល់ជុំវិញបញ្ហាពន្ធគយ, នេះបើតាមរដ្ឋមន្រ្តីកាណាដា (Video inside)

06-06-2025 11:53

(អូតាវ៉ា)៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មកាណាដា លោកស្រី Melanie Joly បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយករដ្ឋមន្រ្តី លោក Mark Carney និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទាក់ទងគ្នាផ្ទាល់ ជុំវិញកិច្ចខិតប្រឹងប្រែងរបស់ទីក្រុងអូតាវ៉ា ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុងវ៉ាស៊ីនតោន ដកពន្ធគយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ ២០២៥។

លោកស្រីប្រាប់ក្រុមអ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «យើងកំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយវាជារឿងធម្មតាទេ ដែលក្នុងពេលមានសង្រ្គាមពាណិជ្ជកម្ម ក៏មានការចរចាផ្នែកការទូតផងដែរ ហេតុដូច្នេះទើបលោកនាយករដ្ឋមន្ត្រី Carney និងលោកប្រធានាធិបតី ត្រាំ ត្រូវនិយាយជាមួយគ្នា»។ បើតាមកាសែតក្នុងស្រុក ដោយដកស្រង់សម្តីប្រេសិតអាមេរិកប្រចាំកាណាដា មេដឹកនាំទាំងពីរកំពុងពិភាក្សាគ្នាជាសម្ងាត់ ដើម្បីដោះស្រាយលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខ។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោក ត្រាំ បានដំឡើងពន្ធទ្វេដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ពី ២៥ភាគរយដល់ ៥០ភាគរយ។ ការដំឡើងបែបនេះនឹង​​ប៉ះពាល់​ខ្លាំងចំពោះ​កាណាដា ដែល​ជា​អ្នក​លក់​លោហធាតុ​ធំ​ជាង​គេ​ដល់​សហរដ្ឋ​អាមេរិក៕