ការនាំចេញរបស់វៀតណាម កើនឡើង១៤ភាគរយធៀបនឹងឆ្នាំមុន ជាមួយនិងអតិរេកពាណិជ្ជកម្ម ៤.៦៧ពាន់លានដុល្លារ
04-06-2025 15:22
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធ ទី៤ ខែមិថុនានេះថា ការនាំចេញរបស់វៀតណាមក្នុងខែឧសភា បានកើនឡើង ១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដោយមានអតិរេកពាណិជ្ជកម្មចំនួន ៤.៦៧ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលវៀតណាម បានឱ្យទៀតថា តម្លៃអ្នកប្រើប្រាស់ជាមធ្យម អំឡុងខែមករាដល់ខែឧសភា បានកើនឡើង ៣.២១ភាគរយធៀបនឹងឆ្នាំមុន ខណៈផលិតកម្មឧស្សាហកម្មកើនឡើង ៨.៨ភាគរយ ហើយការលក់រាយកើនឡើង ៩.៧ភាគរយ។ លំហូរនៃការវិនិយោគបរទេស អំឡុងខែមករាដល់ខែឧសភា បានកើនឡើង ៧.៩ភាគរយ ដល់ចំនួន ៨.៩ពាន់លានដុល្លារ។ ការសន្យាវិនិយោគបរទេសក្នុងរយៈពេលនេះ បានកើនឡើង ៥១.១ភាគរយដល់ ១៨.៤ពាន់លានដុល្លារ។
គួរបញ្ជាក់ថា បណ្តាក្រុមហ៊ុននៅក្នុងប្រទេសអាស៊ាន បាននិងកំពុងស្វែងរកការជំរុញការនាំចេញ មុនពេលអត្រាពន្ធបដិការ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចូលជាធរមាននៅខែកក្កដា៕