(ប៉េកំាង)៖ រដ្ឋាភិបាលចិននៅថ្ងៃពុធនេះបាននិយាយថា ខ្លួននឹងនៅតែធ្វើការងារល្អជាមួយប្រធានាធិបតីអាមេរិក ថ្មីដូចមុនដដែលដើម្បីធានាឱ្យបាននូវស្ថរភាព និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសមហាយក្សទាំងពីរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០៩ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះធ្វើឡើងដោយអ្នកនំាពាក្យរដ្ឋមន្រ្តីការបទេសចិន លោក Lu Kang ភ្លាមៗបន្ទាប់ពី លទ្ធផលបោះឆ្នោតបង្ហាញថាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានក្លាយ ជាប្រធានាធិបតីអាមេរិកទី៤៥ ក្រោយផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យក្នុង សំឡេងគាំទ្រឈ្នះវ៉ាដាច់ឆ្ងាយតែម្តង។
គួរបញ្ជាក់ថានៅក្នុងរដ្ឋបាលទាំងពីរអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា ប្រទេសចិននិងអាមេរិក បានជួបប្រទះបញ្ហាខ្វែងយោបល់គ្នាជាច្រើនលើបញ្ហា សមុទ្រចិនខាងត្បូង កូរ៉េខាងជើង និងទំនាក់ទំនងសេដ្ឋកិច្ច ហើយប្រទេសចិនពេលនេះក៏កំពុងរំពឹងទុកដែរថា ទំនាក់ទំនងដ៏ស្រអាប់កាលពីអតីតកាល អាចនឹងលាងសម្អាតឡើងវិញដោយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយលោក ដូណាល់ ត្រាំ៕