(កំពង់ឆ្នាំង)៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ នឹងអញ្ជើញទៅប្រកាសតែងតាំង ស្នងការនគរបាលថ្មី ខេត្តកំពង់ឆ្នាំង ដោយតែងតាំងលោក ឡុច សុវណ្ណារ៉ា ស្នងការរងជំនួស លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ដែលត្រូវចូលនិវត្តន៍។
នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលថ្មីខេត្តកំពង់ឆ្នាំង ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គស្នងការរង មន្រ្តីនគរបាល ជាន់ខ្ពស់ ស្នងការខេត្តមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងផងដែរ៕