(ស៊ីនជាំង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសាមគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាបេសកជនការផ្សព្វផ្សាយស្មារតីផ្លូវសូត្រ បានថ្លែងថា ការផ្សព្វផ្សាយស្មារតីផ្លូវសូត្រជាការរួមចំណែកបង្កើន ទំនាក់ទំនងប្រជាជននិងប្រជាជន ស្របពេលដែលឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ជាពេលវេលាដ៏សមស្រប សម្រាប់អញ្ជើញមិត្តចិន និងមិត្តភក្តិបរទេសនានាទស្សនាកម្ពុជា។
លោកបណ្ឌិត ក៏បានរំលេចពីទំនាក់ទំនងដែកថែបកម្ពុជា-ចិន ដែលត្រូវបានរួមគ្នាជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនឹងផ្តល់ពលំកាន់តែខ្លាំងដល់ការស្រូបទាញទេសចរណ៍ និងវិនិយោគិនចិន និងបរទេសមកកម្ពុជា ស្របតាមខ្លឹមសារនិងគោលដៅរួមគឺ «សន្តិភាពនិងការអភិវឌ្ឍ» ដែលជាស្នូលសារវន្តនៃស្មារតីផ្លូវសូត្រ។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់ Kuche ក្រុង Aksu តំបន់ស្វយ័ត Xinjiang មានរៀបចំពិធីលើកទី៤ប្រគល់ពាន «បេសកជនមិត្តភាពផ្លូវសូត្រ» ដល់ជនបរទេសចំនួន១១រូបមកពី១១ប្រទេស ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន និង សារព័ត៌មានប្រជាជនចិន។ នៅក្នុងនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ ទៅពីប្រទេសកម្ពុជា ក៏ទទួលបាន ពាន «បេសកជនមិត្តភាពផ្លូវសូត្រ» នេះផងដែរ៖ សំឡេង៖ «ក្រោយពីក្លាយជាបេសកជនមិត្តភាពខ្សែក្រវាត់និងផ្លូវ ក្នុងនាមជាសង្គមស៊ីវិលលើស័យស្រាវជ្រាវ ខ្ញុំនឹងបន្តសកម្មភាពបស់ខ្លួន បន្ថែមទៀតក្នុងការផ្សព្វផ្សាយស្មារតីផ្លូវសូត្រប្តេជ្ញាលើសកម្មភាពសំខាន់ចំនួន២ដែលរួមមាន៖ ១. ការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ក្រោមទម្រដ៏រឹងមាំនៃ «មិត្តភាពដែកថែប» ដែលជាមូលដ្ឋាននៃទំនាក់ទំនងអមតៈរវាងប្រទេសយើងទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ព្រមទាំងរួមចំណែកលើកកម្ពស់កិច្ចសហការ ក្នុងគម្រោងថាមពលបៃតងរួមចំណែកដល់ ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅកម្ពុជា។ ២. ការលើកកម្ពស់ទំនាក់ទំនងសង្គម និងវប្បធម៌។»
លោកបណ្ឌិតបញ្ជាក់ទៀតថា ៖ «ដោយរួមចំណែកជាមួយអង្គពាក់ព័ន្ធនានាជំរុញសកម្មភាពទាក់ទាញភ្ញៀវទេសចរចិន ស្របនឹងឆ្នាំ២០២៥ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ព្រមទាំងពង្រឹងកិច្ចសហការអប់រំ និងវប្បធម៌តាមរយៈវេទិកាបញ្ញវន្ត ដូចជា «ធនាគារខួរក្បាលកម្ពុជា-ចិន» ជាដើម។»
គួររំលេចផងដែរថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣ បានរំលេចពីតំណភ្ជាប់ចំនួន៥គឺ១-គោលនយោបាយ ២-ពាណិជ្ជកម្ម ៣-ហេដ្ឋារចនាសម្ព័ន្ធ ៤-ហិរញ្ញវត្ថុ និង៥-ប្រជាជននិងប្រជាជន ហើយតាមរយៈសកម្មភាពផ្សព្វផ្សាយពីស្មារតីផ្លូវសូត្រនេះ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ តាមរយៈស្ថាប័នរៀបចំដាច់ដោយឡែកពីគ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន