(ប៉េកាំង)៖ ហេតុការណ៍ផ្ទុះមួយ បានកើតឡើងទៅលើរោងចក្រយោធាមួយ នៅខេត្ត Anhui តំបន់ភាគខាង កើតប្រទេសចិន នៅថ្ងៃអង្គារនេះ ខណៈចំនួនជនរងគ្រោះ និងមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានគេឱ្យដឹងនៅ ឡើយនោះទេ។ នេះបើតាមប្រភពពីមន្ត្រីក្នុងតំបន់ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិច នាយប់ថ្ងៃអង្គារទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមអ្នកភូមិ ដែលរស់នៅចម្ងាយប្រមាណ០២គីឡូម៉ែត្រ ពីរោងចក្រកើតហេតុ ដែលស្ថិតនៅសួនឧស្សាហកម្ម Tangshu Township បានប្រាប់ឲ្យដឹងថា ពួកគេបានលឺសម្លេងផ្ទុះយ៉ាងខ្លាំងមួយ នៅរសៀលថ្ងៃនេះ។ ក្រុមអ្នកភូមិបន្ថែមថា បង្អួចផ្ទះមួយចំនួននៅក្បែនោះ ក៏បានរងការខូតខាតផងដែរ។ ចំណែកឯក្រុមមន្ត្រី ពន្លត់ អគ្គីភ័យ និងក្រុមមន្ត្រីក្នុងតំបន់ បាននឹងកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់កើតហេតុ៕