(ប៉េកាំង)៖ ទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយចិនបានបង្ហាញថា ការនាំចេញប្រចាំខែតុលារបស់ប្រទេសចិន បានធ្លាក់ចុះ៧.៣ភាគរយប្រៀបធៀបពីឆ្នាំ២០១៥ ខណៈការចូលវិញបានថយចុះ១.៤ភាគរយធៀបនឹងរយៈពេលដូចគ្នាដែលវិស័យទាំងពីរនេះបានធ្លាក់ចុះខ្លាំងហួសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រការហេតុនេះប្រទេសចិនទទួលបានទំហំពាណិជ្ជកម្មប្រមាណ៤៩.០៦ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះនៅក្នុងខែតុលាកន្លងទៅនេះ ហើយការនាំចេញនៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០១៦នេះ បានថយចុះចំនួន ៧.៧ភាគរយបើធៀបទៅនឹងពេលដូចគ្នានៅឆ្នាំ២០១៥ ខណៈការនាំចូលវិញបានធ្លាក់ចុះ៧.៥ភាគរយ។
គួរបញ្ជាក់ដែរថាទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានធ្វើការព្យាករណ៍រួចមកហើយចំពោះខែតុលា ថាវិស័យនាំចេញរបស់ចិននឹងធ្លាក់ចុះ០៩ភាគរយ ខណៈវិស័យនាំចូលថយត្រឹម១ភាគរយ ខណៈទំហំពាណិជ្ជកម្មមានតម្លៃ ៥១.៧០ពាន់លានដុល្លារអាមេរិក៕