(បរទេស)៖ ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម បានណែនាំអ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារ Telegram ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ដោយអ្នកប្រើប្រាស់។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល ដែលត្រូវបានពិនិត្យដោយ Reuters ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ឯកសារចុះថ្ងៃទី២១ ឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។

មន្ត្រីក្រសួងបច្ចេកវិទ្យាម្នាក់បានបញ្ជាក់ប្រាប់ Reuters អំពីភាពត្រឹមត្រូវនៃឯកសារ ដោយកត់សម្គាល់ថា វិធានការនេះកើតឡើង បន្ទាប់ពីការខកខានរបស់ Telegram ក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល នៅពេលដែលត្រូវបានសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើឧក្រិដ្ឋកម្ម។

ជុំវិញព័ត៌មាននេះ Telegram និងក្រសួងបច្ចេកវិទ្យាវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពី Reuters ទេ។ ខណៈ Telegram ដែលប្រកួតប្រជែងជាសកលជាមួយកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដូចជា WhatsApp និង WeChat នោះ គឺនៅតែអាចប្រើបាននៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃសុក្រនេះ។

សូមជំរាបថា នៅប្រទេសកម្ពុជាមានបណ្តាញទំនាក់ទំនង CoolApp បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងប្រជាពលរដ្ឋខ្មែរ ដោយបច្ចុប្បន្នមានអ្នកប្រើប្រាស់កើនរហូតដល់៥០ម៉ឺននាក់ហើយ។ បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp អាចប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសបំផុតនោះគឺអាចប្រើប្រាស់នៅប្រទេសចិន ដោយសេរី មិនត្រូវការកម្មវិធីជំនួយ VPN នោះទេ !

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស៕