(ប៉េកាំង)៖ រសៀលថ្ងៃទី១៩ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុមហ៊ុន Bearing ក្រុង Luoyang នៅក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ពីសភាពការណ៍ដូចជាការពន្លឿន ការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលក្នុងតំបន់ជាដើម។
ក្រុមហ៊ុន Bearing ក្រុង Luoyang បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ។ ឆ្លងកាត់ការកសាងនិងអភិវឌ្ឍន៍អស់រយៈពេលជាង៧០ឆ្នាំ ផលិតផលនៃក្រុមហ៊ុន Bearing ក្រុង Luoyang ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យផលិតថាមពលអគ្គិសនី ដោយកម្លាំងខ្យល់ សាងសង់ផ្លូវដែក រថយន្តនិងម៉ូតូ ចម្រាញ់រ៉ែមាស ផលិតគ្រឿងយន្តប្រើនៅកំពង់ផែនិងនាវាជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន