(ប៉េកាំង)៖ រសៀលថ្ងៃទី១៩ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យ និងស្វែងយល់ការងារនៅរមណីយដ្ឋានរូងថ្ម Longmen នៃក្រុង Luoyang ខេត្ត Henan ដើម្បីស្វែងយល់ពីសភាពការណ៍ ដូចជាការបង្កើនការអភិរក្សនិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ និងជំរុញការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍វប្បធម៌ ប្រកបដោយគុណភាពខ្ពស់ជាដើម។

រូងថ្ម Longmen ជាឃ្លាំងទ្រព្យសិល្បៈចម្លាក់ថ្មដែលមានរូបចម្លាក់ច្រើនបំផុត និងទ្រង់ទ្រាយធំបំផុតលើពិភពលោក ដែលត្រូវអង្គការ UNESCO ដាក់ងារថា ជា “ចំណុចកំពូលនៃសិល្បៈចម្លាក់ថ្មរបស់ចិន” ហើយត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយជោគជ័យក្នុងមហាសន្និបាតបេតិកភណ្ឌពិភពលោក លើកទី២៤នៃអង្គការ UNESCO នៅឆ្នាំ២០០០៕

វិទ្យុមិត្តភាពកម្ពុជាចិន