(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីចំនួន០៩រូប ដោយមានការអនុម័តពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៦នេះ។
ឯកអគ្គរដ្ឋទូតថ្មីទាំង០៩រូប ដែលត្រូវបានតែងតាំងនោះរួមមាន៖
ទី១៖ លោក Hu Changchun តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសហ្គាបុង ជំនួសឲ្យលោក Sun Jiwen។
ទី២៖ លោក Zhang Lijun តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេស នីហ្សេ ជំនួសឲ្យលោក Shi Hu។
ទី៣៖ លោក Wu Peng តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេស សៀរ៉ាឡេអូន ជំនួសឲ្យលោក Zhao Yanbo។
ទី៤៖ លោក Yu Hong តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេស នេប៉ាល់ ជំនួសឲ្យលោក Wu Chuntai។
ទី៥៖ លោក Ni Jian តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេស អេមីរ៉ាត់អារ៉ាប់រួម ជំនួសឲ្យលោក Chang Hua។
ទី៦៖ លោកស្រី Yin Lixian តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសម៉ាសេដ្វាន ជំនួសឲ្យលោក Wen Zhenshun។
ទី៧៖ លោក Chen Li តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសហ្វាំងឡង់ ជំនួសឲ្យលោក Yu Qingtai។
ទី៨៖ លោក Chen Xi តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសគុយបា ជំនួយឲ្យលោក Zhang Tuo។
ទី៩៖ លោក Lu Kun តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅប្រទេសដូមីនីក ជំនួយឲ្យលោក Li Jiangning៕