Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ូទី ប្រកាសរារាំងដំណើរការចេញ-ចូលកំពង់ផែ Haifa របស់អ៉ីស្រាអែល

20-05-2025 16:31

(សាណា)៖ ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងបិទផ្លូវសមុទ្រ នៃកំពង់ផែ Haifa របស់អ៉ីស្រាអែល ជាការឆ្លើយតបទៅសង្រ្គាមដែលកំពុងបន្ត នៅឯតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ ២០២៥។

អ្នកនាំពាក្យហ៊ូទី លោក Yahya Saree បានបញ្ជាក់ថា «ក្រុមហ៊ុនទាំងអស់ ដែលមានកប៉ាល់នៅក្នុង ឬត្រូវធ្វើដំណើរទៅកាន់កំពង់ផែនោះ ត្រូវបានជូនដំណឹងចាប់តាំងពីពេលប្រកាសនេះតទៅ កំពង់ផែដែលបានរៀបរាប់ខាងលើ ត្រូវបានបញ្ចូលក្នុងបញ្ជីកំណត់គោលដៅ»

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តិរបស់អ៉ីរ៉ង់ បានបន្តបាញ់បាញ់មីស៉ីលទៅលើអ៉ីស្រាអែល រួមទាំងនៅអាកាសយានដ្ឋាន Ben Gurion ក្បែរទីក្រុង Tel Aviv ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ប៉ុន្តែពួកគេបានយល់ព្រមឈប់បាញ់ ជាមួយអាមេរិក៕