អេស្តូនីចោទថារុស្ស៉ី ឃាត់ទុកកប៉ាល់ដឹកប្រេងមួយគ្រឿង នៅសមុទ្របាល់ទិក (Video inside)
19-05-2025 11:54
(តាលិន)៖ ក្រសួងការបរទេសនៃប្រទេសអេស្តូនី បានឱ្យដឹងថា រុស្ស៉ីបានចាប់កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ក្រិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីកប៉ាល់នោះ ចាកចេញពីកំពង់ផែសមុទ្របាល់ទិក ដោយសកម្មភាពបែបនេះ អាចចាត់ទុកថាជាការប្រកាសអាសន្ន សម្រាប់បក្សសម្ព័ន្ធណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។
កប៉ាល់ Green Admire ដែលមានទង់ជាតិលីបេរីយ៉ា ត្រូវធ្វើដំណើរចេញពីកំពង់ផែ Sillamae ដោយឆ្លងកាត់ដែនទឹករុស្ស៉ី។ យោងតាម Marine Traffic ដែលជាគេហទំព័រតាមដានការធ្វើចរាចរណ៍របស់នាវា Green Admire បានចាកចេញកាលពីថ្ងៃសៅរ៍ ហើយនៅរសៀលថ្ងៃអាទិត្យ បានបោះយុថ្កានៅជិតកោះ Hogland ប្រទេសរុស្ស៉ី។
មន្ត្រីរដ្ឋាភិបាលក្រិកម្នាក់និយាយថា កប៉ាល់នោះត្រូវចល័តតាមដែនទឹករុស្ស៉ី ដើម្បីចៀសពីទឹករាក់ ហើយរុស្ស៉ីបានស្ទាក់ចាប់បញ្ជូនទៅកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការផាកពិន័យ។ កប៉ាល់នោះមានផ្ទុកប្រេង shale របស់ប្រទេសអេស្តូនី ប្រហែល ៧០ម៉ឺនបារ៉ែល។ ជុំវិញការចោទប្រកាន់នេះ ភាគីរុស្ស៉ី មិនទាន់មានការបញ្ជាក់នៅឡើយទេ៕