(ប៉េកាំង)៖ រាយការណ៍ ITU-R BT.2550《សេណារីយ៉ូកម្មវិធី និងបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការផលិត និងការបញ្ជូនខ្លឹមសារវីដេអូ និងសំឡេងដោយផ្អែកលើបណ្តាញ 5G》ដែលជារបាយការណ៍ធ្វើបទបង្ហាញដែលដឹកនាំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហការចងក្រងជាមួយសហភាពអឺរ៉ុប (EBU)ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ១៥ ខែឧសភានៅលើគេហទំព័ររបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) (https://www.itu.int/pub/R-REP-BT.2550-2025

នេះជារសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ CGTN ក្នុងវិស័យស្តង់ដារបច្ចេកទេសវិទ្យុ និងទូរទស្សន៍អន្តរជាតិ ។ បច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានក្លាយជាផ្នែកនិងការគាំទ្រដ៏សំខាន់នៃប្រព័ន្ធស្តង់ដារផលិតកម្ម និងការចាក់ផ្សាយភ្លឺច្បាស់UHDទូទាំងពិភពលោក។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងចំនួនប្រកាសស្តង់ដារបច្ចេកទេសរបស់ ITU នៅលើវិស័យផលិតភ្លឺច្បាស់ UHD៕

វិទ្យុមិត្តភាពកម្ពុជាចិន