(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍នៅថ្ងៃសុក្រ ទី១៦ ខែឧសភានេះថា សហរដ្ឋអាមេរិក បានប្រាប់ភាគីវៀតណាម ថាឱនភាពណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសអាស៊ានមួយនេះ គឺមិនមាននិរន្តរភាព និងជាក្តីកង្វល់ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Robert Kaproth មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយក្នុងកិច្ចចរចា ជាមួយអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុវៀតណាម លោក Cao Anh Tuan ថាវៀតណាមត្រូវតែចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដឹកជញ្ជូនខុសច្បាប់ និងការក្លែងបន្លំពាណិជ្ជកម្មគ្រប់ប្រភេទ។

លោក Tuan បានស្នើឱ្យលោក Kaproth ជួយសម្រួលដល់ការនាំចូលផលិតផលបច្ចេកវិទ្យាខ្ពស់ របស់អាមេរិកមកកាន់វៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង បង្រួមឱនភាពពាណិជ្ជកម្ម ដែលមានចំនួនលើសពី ១២៣ពាន់លានដុល្លារ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្រោមវិធានការពាណិជ្ជកម្មរបស់លោក ត្រាំ វៀតណាម ប្រឈមមុខនឹងពន្ធ ៤៦ភាគរយលើទំនិញរបស់ខ្លួន ហើយត្រូវដល់ឱសានវាទ នៅខែកក្កដា។ វៀតណាម កំពុងដំណើរការចរចាជាមួយមេរិក ដែលជាទីផ្សារនាំចេញធំបំផុត ដោយបញ្ចុះបញ្ចូលរដ្ឋបាលលោក ត្រាំ ឱ្យទទួលយកទស្សនៈទន់ភ្លន់ ជុំវិញអតិរេកពាណិជ្ជកម្មដ៏ធំ៕