(ប៉េកាំង)៖ ដើម្បីអនុវត្តជាក់ស្តែងតាមគំនិតឯកភាពនៃកិច្ចពិភាក្សាជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន បានចេញសេចក្តីប្រកាសថាចាប់ពីម៉ោង១២ និង១នាទីថ្ងៃទី១៤ ខែឧសភាត ទៅនឹងកែសម្រួលអត្រាពន្ធគយបន្ថែម ដែលកំណត់ក្នុង «សេចក្តីប្រកាសរបស់គណៈកម្មាធិការច្បាប់ពន្ធគយ នៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនស្តីពីការដំឡើងពន្ធគយ ចំពោះផលិតផលនាំចូលដែលផលិតនៅអាមេរិក» (សេចក្តីប្រកាសលេខ៤ នៃគណៈកម្មាធិការច្បាប់ពន្ធគយ)ពី៣៤%ទៅជា១០% ពេលគឺផ្អាកការអនុវត្តអត្រាពន្ធ គយបន្ថែម២៤%ចំពោះអាមេរិក ក្នុងរយៈពេល៩០ថ្ងៃ។ចាប់ពីម៉ោង១២និង១នាទី ថ្ងៃទី១៤ខែឧសភាតទៅបញ្ឈប់ការអនុវត្ត វិធានការដំឡើងពន្ធគយដែលកំណត់ ក្នុងសេចក្តីប្រកាសលេខ៥និងលេខ៦ នៃគណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន។

គួរបញ្ជាក់ថាការដែលចិននិងអាមេរិក បញ្ចុះអាត្រាពន្ធគយលើគូភាគីក្នុងកម្រិតធំ សមស្របនឹងការរំពឹងទុករបស់ផលិតករ និងអ្នកប្រើប្រាស់របស់ប្រទេសទាំងពីរ និងមានអំណាយផលដល់ការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាមេរិកនិងសេដ្ឋកិច្ចពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន