Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសចរណ៍ Tigerair ត្រូវបង្ខំចិត្ត​បកត្រឡប់​មកចុះចត​វិញភ្លាមៗ ​បន្ទាប់ពី​ហោះទៅបុក​នឹងសត្វបក្សី​នាំឲ្យស្រាំ​កញ្ចក់មុខ​

07-11-2016 10:45

(សិង្ហបុរី)៖ ជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ Tigerair ដែលមានគោលដៅធ្វើដំណើរពីទីក្រុងហុងកុង ឆ្ពោះមកកាន់សិង្ហបុរី ត្រូវបង្ខំចិត្តបកត្រឡប់ក្រោយភ្លាមៗ កាលពីថ្ងៃសៅរ៍ ដោយសារតែកញ្ចក់ផ្នែកខាងមុខ បានប្រេះស្រាំបន្តិចបន្ដួច នៅបន្ទាប់ពីហោះទៅបុកនឹងសត្វបក្សីមួយក្បាល។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងឧប្បទ្ទវហេតុនេះដែរអ្នកនាំពាក្យក្រុមហ៊ុន Tigerair បាននិយាយថាជើងហោះហើរ TR2067 ត្រូវត្រឡប់ទៅកាន់ទីក្រុងហុងកុងវិញ ដើម្បីជួសជុលបន្ទាប់ពីមានហេតុកាណ៍នេះកើតឡើង។

គួរបញ្ជាក់ថា ជើងហោះហើរ TR2067 របស់ក្រុមហ៊ុនអាកាសចរណ៍ Tigerair ដឹកអ្នកដំណើរ១៥៦នាក់ បានចាកចេញពីទីក្រុងហុងកុងនៅម៉ោង ៧៖២៨នាទីយប់ ហើយគ្រោងនឹង ទៅដល់សិង្ហបុរីនៅម៉ោង ១០៖៤៥នាទីយប់​ ក៏ប៉ុន្តែនៅពេលហោះចេញពីហុងកុងបានបន្តិចនៅម៉ោង៨៖៣៤នាទី វាស្រាប់តែ ហោះទៅបុកនឹងបក្សីមួយក្បាល ជាហេតុធ្វើឱ្យយន្ដហោះនេះបកក្បាលត្រឡប់ក្រោយ ដោយសារកញ្ចក់ផ្នែក ខាងមុខប្រេះស្រាំបន្តិចបន្តួច៕